Khmer

Last updated: 23 April 2015

វ៉ិបសាយនេះ (housing.vic.gov.au) ផ្តល់ជូនព័ត៌មានជាច្រើនសម្រាប់ជនទាំងឡាយណាដែលមានបំណងចង់ដឹងថែមទៀត អំពីទីលំនៅ ក្នុងរដ្ឋវិចតូរីយ៉ា។

ប្រសិនបើលោកអ្នកកំពុងស្វែងរកព័ត៌មានអំពីទីលំនៅក្នុងរដ្ឋវិចតូរីយ៉ា លោកអ្នកប្រហែលជាអាចរកឃើញព័ត៌មានមួយចំនួនដែលលោកអ្នក ត្រូវការនៅតាមវ៉ិបសាយនេះ ដោយមានជំនួយពីអ្នកបកប្រែភាសា។

វ៉ិបសាយនេះមានចុះព័ត៌មានអំទីស្នាក់អាស្រ័យក្នុងគ្រាមានវិបត្តិ និងគ្រាបន្ទាន់ សម្រាប់ជនទាំងឡាយណាដែលឥតមានផ្ទះសម្បែង ឬស្ថិតនៅ ក្នុងគ្រាមានវិបត្តិ មានរួមទាំងអំពើហិង្សាក្នុងគ្រួសារ។

ប្រសិនបើលោកអ្នកមានកង្វល់អំពីសុវត្ថិភាពបន្ទាន់របស់ជនណាម្នាក់ សូមទូរស័ព្ទប៉ូលិសលេខ 000។

ប្រសិនបើលោកអ្នកឥតមានផ្ទះសម្បែង ឬស្ថិតនៅក្នុងភាពប្រឈមនឹងការឥតមានផ្ទះសម្បែង ឬរត់គេចពីអំពើហិង្សាក្នុងគ្រួសារ លោកអ្នក អាចទទួលបានជំនួយ។ សូមទូរស័ព្ទ ខ្សែទូរស័ព្ទក្នុងគ្រាមានវិបត្តិ លេខ ​1800 825 955។ នេះគឺជាលេខទូរស័ព្ទឥតគិតថ្លៃ ហើយលោក អ្នកអាចទូរស័ព្ទពេញទូទាំងថ្ងៃ និងយប់។

មានព័ត៌មានអំពីជម្រើសទីលំនៅ នៅតាមវ៉ិបសាយសម្រាប់ជនដែលមានប្រាក់ចំណូលទាប មានរួមទាំងជនដែល៖

  • ឥតមានផ្ទះសម្បែង
  • កំពុងជួលផ្ទះ
  • កំពុងរស់នៅដោយមានពិការភាព ឬដែលមានសេចក្តី្តត្រូវការថែទាំ
  • អ្នកចូលនិវត្តន៍
  • កំពុងទិញផ្ទះ
  • ត្រូវការជំនួយដើម្បីស្នាក់នៅក្នុងផ្ទះរបស់ពួកគេ - ទោះថាគេជាម្ចាស់ផ្ទះ ឬជួលក្តី​។

សម្រាប់អ្នកជួលផ្ទះរដ្ឋ និងមនុស្សនៅក្នុងបញ្ជីរង់ចាំគ្រាបច្ចុប្បន្ន វ៉ិបសាយមានចុះព័ត៌មានអំពី៖

  • ការជួល
  • សុវត្ថិភាព
  • សិទ្ឋិ និងកាតព្វកិច្ចរបស់អ្នកជួល
  • ការចុះថ្លៃ និងប្រាក់កម្ចី
  • អ្នកបកប្រែភាសា
  • ការផ្លាស់ប្តូរទៅកាន់ទីជួលឯកជន
  • ជំនួយសម្រាប់សកម្មភាពរស់នៅប្រចាំថ្ងៃ
  • ការផ្លាស់ប្តូរទៅកាន់ទីលំនៅរដ្ឋមួយផ្សេងទៀត
  • ផ្ទះយូនីតដែលអាចផ្លាស់ប្តូរទីកន្លែងបាន សម្រាប់មិត្តភក្តិ ឬញាតិសណ្តានដែលមានវ័យចាស់ ឬមានសេចក្តីត្រូវការផ្គត់ផ្គង់
  • ការទិញផ្ទះរដ្ឋរបស់លោកអ្នក
  • ព័ត៌មាន និងការផ្គត់ផ្គង់ឯទៀត។

សម្រាប់អ្នកជួលកជន និងការជួល មានព័ត៌មានអំពីការជួយដើម្បីរក្សាការស្នាក់នៅក្នុងផ្ទះរបស់លោកអ្នក ឬជំនួយដើម្បីរកបានផ្ទះសម្រាប់ ជួល។  វ៉ិបសាយមានចុះព័ត៌មានអំពី៖

  • ប្រាក់កម្ចីសម្រាប់ប្រាក់បង់ធានា
  • ជំនួយលើការជួលផ្ទះ
  • ប្រាក់កម្ចីក្នុងគ្រាបន្ទាន់សម្រាប់ការជួលផ្ទះ
  • ជម្រើសទីលំនៅ
  • ជម្រើសទីកន្លែងស្នាក់នៅសម្រាប់មនុស្សមានពិការភាព ឬមនុស្សដែលមានសេចក្តីត្រូវការជំនួយសម្រាប់សកម្មភាពរស់នៅប្រចាំថ្ងៃ
  • សេវា និងប្រាក់កម្ចីដើម្បីកែកុនឲ្យថ្មីឡើងវិញសម្រាប់សុខភាព និងសុវត្ថិភាព
  • ការរកទីកន្លែងដើម្បីជួល
  • ទីកន្លែងត្រូវទៅប្រសិនបើលោកអ្នកមានបញ្ហាផ្នែកជួលទីលំនៅ ឬបញ្ហាជាមួយអ្នកជិតខាងរបស់លោកអ្នក។

សម្រាប់ម្ចាស់ផ្ទះ និងអ្នកទិញផ្ទះ មានព័ត៌មានអំពីការជួយដើម្បីរក្សាការរស់នៅក្នុងផ្ទះរបស់លោកអ្នក ឬដើម្បីទិញផ្ទះ។ វ៉ិបសាយក៏មានចុះ ព័ត៌មានផងដែរអំពី៖

  • ជំនួយលើការខ្ចីប្រាក់
  • សុខភាព និងសុវត្ថិភាព
  • ផ្ទះយូនីតដែលអាចផ្លាស់ប្តូរទីកន្លែងបាន សម្រាប់មិត្តភក្តិ ឬញាតិសណ្តានដែលមានវ័យចាស់ ឬមានសេចក្តីត្រូវការផ្គត់ផ្គង់
  • ប្រាក់ឧបត្ថម្ភ និងសម្បទានសម្រាប់ម្ចាស់ផ្ទះ
  • ជម្រើសទីលំនៅសម្រាប់មនុស្សដែលរស់នៅមានពិការភាព។

មានផ្នែកមួយនៅតាមវ៉ិបសាយសម្រាប់ការប្តឹងតវ៉ា និងការប្តឹងទ្ធរណ៍ ដើម្បីឲ្យលោកអ្នកអាចប្រាប់មកយើងខ្ញុំប្រសិនបើលោកអ្នកពុំពេញចិត្ត នឹងសេវារបស់យើងខ្ញុំ ឬប្រសិនបើលោកអ្នកពុំយល់ស្របនឹងសេចក្តីសម្រេចដែលយើងខ្ញុំបានធ្វើឡើងអំពីពាក្យសុំរបស់លោកអ្នក។

វ៉ិបសាយមានរួមទាំងឧបករណ៍ស្វែងរកជម្រើសទីលំនៅ។ ឧបករណ៍នេះស្នើសុំឲ្យប្រជាជនឆ្លើយសំណួរងាយស្រួលមួយចំនួន រួចមកនឹង បង្ហាញឲ្យឃើញជម្រើសទីលំនៅណាខ្លះដែលអាចមានផ្តល់សម្រាប់ពួកគេ។

Housing.vic.gov.au នាំមុខដោយគោលការណ៍ទីលំនៅសង្គមរដ្ឋវិចតូរីយ៉ា New Directions for Social Housing: A Framework for a Strong and Sustainable Future (ទិសដៅថ្មីសម្រាប់ទីលំនៅសង្គម៖ គោលការណ៍សម្រាប់អនាគតរឹងមាំ និងស្វ័យទ្រទ្រង់)  ដែលបានប្រកាសចេញក្នុងខែមីនា ឆ្នាំ២០១៤។

អាសយដ្ឋានវ៉ិបសាយរបស់យើងខ្ញុំ៖ housing.vic.gov.au

សម្រាប់សេវាបកប្រែភាសា សូមចូលទៅកាន់ទំព័រ Language Link របស់យើងខ្ញុំ។

Was this page useful?